ម្ដេច​ប៉ា​មិន​ខំរៀន?

ក្មេង​ប្រុស​ម្នាក់​បាន​សួរ​ទៅ​កាន់​ប៉ាប៉ា​របស់​គេ​ថា ៖ “ប៉ា​ហ៎ា…បើ​មាន​គេ​ជ្រុះ​លុយ​ ៥០០៛ មួយ​សន្លឹក និង ១០០០៛ មួយ​សន្លឹក តើ​ប៉ា​រើស​យក​មួយ​ណា?” ប៉ា​ប្រាកដ​​ជា​រើស​យក​ក្រដាស​ ១០០០​៛  ហើយ ។ “ចុះ​ហេតុអ្វី…ប៉ា​មិន​រើស​យក​ទាំង​២​សន្លឹក​ទៅ” កូន​តប ។ “ប៉ា! កូន​សួរ​ប៉ា​មួយ​ទៀត… ថ្ងៃ​មុន​គេ​មក​ទារ​លុយ​ប៉ា​ជំពាក់​គេ ប៉ា​ថា​មិន​មាន​លុយ​ទេ​ចាំ​លើក​ក្រោយ​ទៅ បើសិន​ជា​គេ​មក​ទា​ប៉ា​ម្ដង​ទៀត តើ​ប៉ា​ឆ្លើយ​ថា​យ៉ាង​ម៉េច?”  “​ប៉ា​ឆ្លើយ​ថា​មិនមាន​លុយ​ដដែល​ហ្នឹង…!” “ហេតុអ្វី​ទៅ​ប៉ា?” “ព្រោះ​ប៉ា​ជាមនុស្ស​និយាយ​ថា​ម៉េច គឺ​ថា​អញ្ចឹង​ណា​កូនប្រុស…” ។ “អញ្ចឹង​កូន​សួរ​ប៉ា​ជា​លើក​ចុង​ក្រោយ! ហេតុ​អ្វី​ផ្ទះ​គេ​រាល់​គ្នា​សុទ្ធ​តែ​ធំ បែ​ជា​​ផ្ទះ​របស់​យើង​វិញ​​តូច​អញ្ចឹង​ប៉ា…!” “នោះ​គឺ​ដោយ​សារ​ប៉ា​គ្មាន​លុយ​​សង់​ឲ្យ​ធំ​ដូច​គេ​ហ្នឹងណា…!” ឪពុក​តប “ដើម្បី​ឲ្យ​ផ្ទះ​របស់​យើង​ធំ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច?” កូនសួរ ។  “ដើម្បីបាន​​ផ្ទះ​ធំ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់ចុង​ចប់ដើម ហើយ​រក​ការងារ​ឲ្យ​បាន​ប្រាក់ខែ​ច្រើន នោះ​យើង​អាច​មាន​ផ្ទះ​ធំ​បាន​ហើយ​កូន…!” ឪពុក​ឆ្លើយ “ចុះ​កាល​ពី​ប៉ា​នៅ​ក្មេង ម្ដេច​ប៉ា​មិន​ខំរៀន​ដែរ​ទៅ?” កូន​សួរ “យើស! អាកូន​នេះ…!!!”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: