យ៉ាង​ហោច​ណាស់​៩៣នាក់​បាត់បង់​ជីវិត​​នៅ​ជប៉ុន​ម៉ោង​១០​យប់​​នេះ

ព្យុះ​កំណាច​ស៊ូណាមិក​​​នា​រសៀល​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស យ៉ាង​​ហោច​ណាស់​​៩៣នាក់​ស្លាប់​បាត់បង់​ជីវិត​​​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃទី ១១ ខែមីនានេះ និង​អាច​​កើន​ឡើង​​ជាង​នេះ​ ​​ព្រម​ទាំង​​​​រង​របួស​ជាច្រើន​នាក់​​ទៀត​។ ​នោះ​​បើ​តាម​​​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ​ CNN ។

ជាមួយ​នឹង​ការ​រញ្ជួយ​ដី​​ដែល​មាន​កម្លាំង​៨.៩វ៉ិចទ័រ​​នេះ​ ក៏​បាន​បណ្ដាល​​ឲ្យ​ឆេះ​​​នៅ​តំបន់​ក្បែៗ​នោះ​ចំនួន​៨០​កន្លែង​ ​ផង​ដែរ​។​​ ចំណុច​នៃ​ការ​រញ្ជួយ​​ស្ថិត​នៅ​​​ចម្ងាយ​​ ៣៧៣​ គីឡូម៉ែត្រ​ ពី​ទីក្រុង​ តូក្យូ​ ។ ​ប៉ុន្តែ​ប្រជា​​ជន​នៅ​​​ទីក្រុង​តូក្យូ​នៅ​តែ​បន្ត​ការ​ភ័យខ្លាច​បើ​ទោះ​ជា ​នៅ​ឆ្ងាយ​ក៏​ដោយ​ ​។
ដោយ​ឡែក​​អ្នក​នាំ​ពាក្យ​​​មូលដ្ឋាន​ទ័ព​អាមេរិក​ប្រចាំ​នៅ​​ប្រទេស​ជប៉ុន​​ ​បាន​និយាយ​ថា​​​ គ្មាន​ការ​ខូចខាត​ណា​មួយ​ឡើយ​​រហូត​ដល់​ពេល​នេះ​​​សម្រាប់​កងទ័ព​អាមេរិក។

លោក​​ប្រធានាធិបតី​អាមេរិក Barack Obama ​បាន​​​ចូល​រួម​​រំលែក​ទុក្ខ​ ហើយ​​ថ្លែង​ថា​​​ អាមេរិក​​​កំពុង​តែ​រង់​​​ចាំ​ជួយ​​អន្តរាគម​​ន៍​ដល់​​គ្រោះ​មហន្តរាយ​​នេះ​ ។​ ក្នុង​នោះ​ដែរ​ ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Naoto Kan​បាន​ចេញ​ប្រតិបត្តិការ​បន្ទាន់​ និង​​អំពាវនាវ​ឲ្យ​​មាន​ភាព​ស្ងប់ស្ងាត់​​​។​ ​ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ គ្មាន​ការ​លេច​​ចេញ​នូវ​​វិទ្យុ​សកម្ម​ចេញ​​ពី​រោង​ចក្រ​​ថាមពល​ឡើយ​ ។​ ​​​រោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​បួន​​ដែល​នៅ​​​​ជិត​ទៅ​នឹង​ចំណុច​រញ្ជួយ​ នោះ​ត្រូវ​បាន​បិទ​ដោយ​សុវត្ថិភាព​ហើយ​​ ។ ​រីឯ​​​ ​ប្រជាពលរដ្ឋ​ប្រមាណ​២០០០​នាក់​ ​​នៅ​ជិត​រោងចក្រ​ នុយក្លេអ៊ែរ​​​​នៃ​​ទីក្រុង​ Fukushima ​វិញ​ត្រូវ​​ជម្លៀស​ ។​  ចំណែក​​ផ្ទះ​​​ប្រមាណ​ជា​​​​៤​លាន​ខ្នង​នៅ​ទីក្រុង​ តូក្យូ​​ គ្មាន​​ភ្លើង​អគ្គិសនី​ទេ​ យប់​នេះ​ ។

ប្រភពៈ http://news.sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: