របៀបធ្វើឱ្យថ្ម Laptop ប្រើបានយូរ និង មិនងាយខូច
ប្រសិនយើងចេះវិធីថែទាំថ្ម Laptop ខ្លះៗ វាមិនត្រឹមតែធ្វើឱ្យ Laptop របស់អ្នកកាន់ថ្មបានយូរទេ ថែមទាំងធ្វើមិន ឱ្យវាងាយឆាប់ខូចថ្មទៀតផង ។
១. ដំបូងយើងអាចធ្វើការ Defrag ដើម្បីឱ្យ Hard Drive ដើម្បីឱ្យវាធ្វើការតម្រៀប File ដែលនៅកន្លែងផ្សេងគ្នាទៅតាម Block និង តាមប្រភេទ File ដែលស្ថិតនៅក្នុង Sector នីមួយៗនៅក្នុង Hard Drive ហើយនៅពេលដែលយើងធ្វើការ Search រកអ្វីមួយវាធ្វើលឿន ដូចនេះវាទាមទារ ថាមពលថ្មតិចដើម្បីដំណើរការលើ Hard Drive នេះ ។ ប៉ុន្តែនៅពេលដែលអ្នកធ្វើការ Defrag សូមដោត Plug Adapter ដើម្បីកុំឱ្យវាទាញថាមពល ពីថ្មខ្លាំងនាំឱ្យខូចឆាប់ ។
២. កុំដាក់ឱ្យមានកម្មវិធី Run នៅលើ Background ច្រើនពេកដូចជា Wallpaper ដែលមានចលនា វានាំឱ្យមានដំណើរការ CPU ខ្លាំង នេះក៏ជាចំនុចមួយដែលធ្វើឱ្យ ការប្រើប្រាស់ថ្មបានរយៈពេលយូរដែរ ។
៣. កាត់បន្ថយការដោតជាមួយ External Hard Drive, USB និង Mouse USB វាធ្វើឱ្យមានការប្រើប្រាស់ថ្មខ្លាំង ព្រោះនៅពេលដែលយើងដោតវា វាត្រូវការថាមពលមួយចំនួនដើម្បីឱ្យវាអាចដំណើរការវាបាន
៤. គួរតែដាក់ RAM ឱ្យគ្រប់ចំនួន ចៀសវាង ឱ្យវាដំណើរការលើ Virtual Ram វានាំឱ្យ Hard Drive ដំណើរការខ្លាំងដែរ ។
៥. គួរតែដំណើរការកម្មវិធីលើ Hard Drive ជាជាងដំណើរការលើ CD ឬ DVD ROM ព្រោះវាធ្វើឱ្យដំណើរការ CPU កាន់តែខ្លាំង ដោយសារវា Device ផ្សេងទៀត ។ ម្យ៉ាងទៀតនៅពេលដែលយើង ធ្វើការ Set Up Window យើងគួរតែធ្វើការដំឡើងតាម Flash ព្រោះវាចំណាយថាមពលថ្មតិចជាងយើងប្រើ CD-ROM ។ ប៉ុន្តែជាការល្អនៅពេលដែលត្រូវការ Plug Adapter នៅពេលដែលយើងធ្វើការជាមួយ CD-ROM ។
៦. Multi Task ៖ យើងគួរតែដំណើរការ កម្មវិធីដែលចាំបាច់ត្រូវប្រើចៀសវាង បើកកម្មវិធីច្រើនហើយមិនប្រើវា ធ្វើឱ្យ CPU ដំណើរការខ្លាំង ហើយអស់ RAM ថែមទៀតផង ។
៧. ពេលដែលអ្នក Copy ទិន្នន័យ លោកអ្នកអាចបិទ Screen Laptop របស់អ្នក ដើម្បីកុំឱ្យវាយកថាមពលមកប្រើលើ Screen ដែលយើងមិនបានប្រើវា ឬ ក៏អាច Manage Power Option គឺមានន័យថានៅពេលដែលយើងមិនប្រើ រយៈពេល ៥ នាទីឱ្យ Brightness របស់វាមិនសូវភ្លឺ ធ្វើដូចនេះវាអាចធ្វើឱ្យថ្មរបស់ យើងប្រើបានយូរ ។
៨. ប្រើ Hibernate កុំប្រើ Standby (ឬ Sleep) ៖ យើងមិនគួរប្រើការ Standby Laptop ដើម្បី Resume ពេលដែលអ្នកទុកវាចោលនេះទេ អ្នកគួរតែ Hibernate ព្រោះវាអាចបិទដំណើរការ Hardware មួយចំនួនធំ ។
អត្ថបទដើម៖ ទស្សនាវដ្ដី អាន