ក្រុមនិស្សិត ស្ម័គ្រចិត្ដ សាកលវិទ្យាល័យ​​ មេគង្គកម្ពុជា រៀបចំប្រគំតន្ដ្រី សប្បុរសធម៌ រៃអង្គាសថវិកា ជួយកសាងសាលារៀន…

ភ្នំពេញៈ ក្រុមនិស្សិតស្ម័គ្រចិត្ដ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា (CSVC) កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ បានរៀបចំប្រគំតន្ដ្រី សប្បុរសធម៌មួយ ដើម្បីរ៉ៃអង្គាសថវិកា យកទៅជួយកសាងសាលា បឋមសិក្សាក្រាំងចេក នៅក្នុងខេត្ដកំពង់ស្ពឺ ដែលជា សាលាទើបតែ បានបង្កើតឡើង មានសិស្ស ប្រមាណ៣០០នាក់ ហើយខ្វះបន្ទប់សិក្សានោះ ។

នេះជាលើកទី៣ហើយ ដែល CSVC បានបង្កើតការប្រគំតន្ដ្រី We Concert នេះឡើងដើម្បី រៃអង្គាសថវិកា រួមចំណែកជួយ ដល់ចលនាសង្គម ដែលCSVCនេះ បានបង្កើតឡើងតាំងពី ឆ្នាំ២០០៩មកម្ល៉េះ ។

លោក វណ្ណ ឌីពិសិទ្ធិ តំណាង CSVC មួយរូបបានឱ្យដឹងថា យើងមានមោទនភាព និងរីករាយជាខ្លាំង ដែលបានរួមចំណែក ក្នុងកិច្ចការសង្គម ហើយពួកយើងមានឆន្ទៈ បន្ដការងារនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

លោកបន្ដថា កម្មវិធីនេះ ត្រូវបានឧបត្ថម្ភធំដោយ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិត លំដាប់ខ្ពស់ ជាងគេ នៅកម្ពុជា និងសហការឧបត្ថម្ភ ដោយរោងកុន 3D Cineplex ជារោងកុនស្ដង់ដា លំដាប់ពិភពលោក នៅកម្ពុជា របស់ក្រុមហ៊ុនសប្បាយ ,ក្រុមហ៊ុនជាតិ ធានារ៉ាប់រង Caminco និង Faceguide Media ដែលជាក្រុមហ៊ុន Marketing Agency ថ្មីមួយ ដែលទើបតែបង្កើតឡើង ។

លោក វណ្ណឌី ពិសិទ្ធិ ក៏បានអំពាវនាវថា បើសប្បុរសជនទាំងឡាយណា មានបំណងចង់ចូលរួមបរិច្ចាគ ថវិកា សម្រាប់កសាងបន្ទប់រៀន ដល់សាលាបឋមសិក្សា ក្រាំងចេក សូមទំនាក់ទំនង មកសមាជិក CSVC តាមលេខទូរស័ព្ទ ០១៥ ៤៥៤ ៤៥៣ ឬ ០១២ ៣៤៩ ៨៩៧ ។

Photo by DAP-NEWS

Photo by DAP-NEWS

Source: DAP-News

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: