Android Appliation Development ជា Topic ក្ដៅ​នៅ BarCamp 2011

ជាមួយ Topic ជា​ច្រើន​ដែល​បណ្ដា​សិស្ស​និស្សិត​ និង​អ្នក​ជំនាញ​បាន​ដាក់​បង្ហាញ​ដើម្បី​ចូលរួម​និង​ពិភាក្សា​គ្នា​សម្រាប់ BarCamp Phnom Penh 2011 នេះ Topic ស្ដី​ពី​ការ​ណែនាំ​ការ​អភិវឌ្ឍ​កម្មវិធី​ប្រើប្រាស់​លើ​ Android (Introduction To Android Application Development) ជា​ប្រធាន​បទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ចូលរួម។

និស្សិត​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រតនៈ បាន​ប្រាប់​ថា ការ​អភិវឌ្ឍ​កម្មវិធី​ប្រើប្រាស់​លើ Android ពិត​ជា​ប្រធាន​បទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ និស្សិត​ជំនាញ IT រូប​នេះ​បន្ត​ទៀត​ថា ការ​ចូលរួម​ស្ដាប់​ការ​បង្ហាញ​លើ​ប្រធាន​បទ​នេះ​អាច​ឲ្យ​គេ​យល់​ដឹង​កាន់​តែ ​ច្រើន​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android ក្នុង​ទូរស័ព្ទ​ដៃ។ រតនៈ បញ្ជាក់​ថា៖ “ជាក់ស្ដែង​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដែល​ដំណើរការណ៍​ដោយ Android ដូច្នេះ​ខ្ញុំ​នឹង​អាច​សិក្សា​ពី​វា​បន្ថែម​ទៀត​ក្នុង​ពេល​នេះ​ដែរ។

ទោះ​បី​មិន​បាន​សិក្សា​មុខ​ជំនាញ IT ប៉ុន្តែ មេសា និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​មេគង្គ​ កម្ពុជា បាន​ឲ្យ​ដឹង​ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​ជ្រើសរើស​ប្រធាន​បទ​នេះ ក្នុង​ការ​ចូលរួម​ស្ដាប់​ដោយ​សារ​គេ​ចង់​ដឹង​ថា​តើ​ Android មាន​សារប្រយោជន៍​យ៉ាង​ណា​ខ្លះ និង​មាន​កម្មវិធី​ថ្មីៗ​អី​ខ្លះ​ដែល​កំពុង​ដំណើរការណ៍​លើ​វា។ ក្រៅ​ពី​នេះ​គេក៏​ចង់​ដឹង​ថា​តើ​វា​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ណា​ខ្លះ​ជា​ មួយ OS ដទៃ​ទៀត ដោយសារ​បច្ចុប្បន្ន Smartphone ដែល​ដើរដោយ Android មាន​គូប្រកួត​ប្រជែង​ច្រើនដូចជា iOS របស់ Apple។

លោក ប៉េ ឡេង ដែល​ជា​អ្នក​រៀបចំ​បទ​បង្ហាញ​លើ​ប្រធាន​បទ​ណែនាំ​ពី​ការ​អភិវឌ្ឍ​កម្មវិធី​ លើ​ Android បាន​ឲ្យ​ដឹង​ថា Topic នេះ​គឺ​ចង់​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​បាន​យល់​ដឹង​បន្ថែម​ពី​ការ​អភិវឌ្ឍ​ កម្មវិធី​លើ Android។ ក្នុង​បទ​បង្ហាញ​នេះ​មាន​ណែនាំ​ឲ្យ​ស្គាល់​ពី Component មួយ​ចំនួនរបស់ Android បង្ហាញ​ថា​តើ​អ្វី​ទៅ​ជា Configue តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​ ហើយ​ក៏​អាច​យល់​ដឹង​បន្ថែម​ពី​ Activities របស់​វាមួយ​ចំនួនផង​ដែរ។ ការ​បង្ហាញ​នេះ​មាន​ភាព​ងាយៗ​ ដើម្បី​ឲ្យ​អ្នក​ចូលរួម​ឆាប់​ចាប់បាន។ លើស​ពី​នេះ​ក៏​មាន​បង្ហាញ​ពី​របៀប​បង្កើត​កម្មវិធី​មួយ​ចំនួន​​សម្រាប់​ប្រើ ​នៅ​លើ​ទូរស័ព្ទ​ដៃ​ដែរមាន​ដូច​ជា​កម្មវិធី​ទស្សន៍ទាយ​លេខ​ទូរស័ព្ទ​អី​ជា​ ដើម។

BarCamp Phnom Penh 2011 រៀបចំ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​គឺនៅ​​ថ្ងៃ​សោរិ៍​និង​ថ្ងៃ​អាទិត្យ​ចាប់​ពី​ ម៉ោង ៨ ០០ ដល់​ម៉ោង ៥ ០០ រសៀលនៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត។ ប្រិយមិត្ត និងមិត្តៗ​យុវវ័យ​ដែល​មានការ​ចាប់អារម្មណ៍ និង​ចង់​ចែក​រំលែក​ ឬ​មាន​ប្រធាន​បទ​អី​ចង់​យក​ទៅ​បង្ហាញ​ក៏​អាច​ទៅ​ចូលរួម​ផង​ដែរ។

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានបច្ចេកវិទ្យា ដោយ dy.bunnara

Advertisements
1 comment
  1. I’m not sure where you are getting your information, but good topic. I needs to spend some time learning more or understanding more. Thanks for magnificent info I was looking for this information for my mission.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: