Archive

សំណើច

ទំនួញប្រេតឪ នៅក្រោយបុណ្យភ្ជុំ (សូត្រតាមទំនួញប្រេត)៖

១. ម៉ែឪរស់នៅខំចិញ្ចឹមកូន កូនបងIphone អាប្អូនIPad
អាពៅIPod ឪជាអ្នកIPaid អាសូរខ្លួនពេកតាមតែចិត្តកូន។

២. ពេលឪស្លាប់ទៅកូននៅមិនមក ឪគ្មានទីជ្រកអាហារក៏សូន្យ
ឯកូនរីករាយពពាក់ពពូន គ្មានបានទៅបុណ្យជូនកុសលឪ។
៣. ពេលនេះចង់ជេរផ្តាំពួកវា ដាក់ផ្តាសារវេទនាដល់ឥឡូវ
Facebook វាប្រើគ្មានអ្នកត្រូវរូវ គេជេរងូងៗស្អប់គ្រប់គ្នា៕
Author: Unknown
Advertisements

បុរសម្នាក់សួរមិត្តរបស់ខ្លួនដែលជាប្រធានអង្គភាពមួយ ៖

-នែ បង! ឮថាបងឯងលើកកូនក្រមុំរៀបការឱ្យអាប្រធានគណនេយ្យនៅអង្គភាពបងឯង មែនទេ?

-ត្រូវហើយ!

-ម៉េចបែបនេះទៅកើត? ក្រែងបងឯងធ្លាប់និយាយថា អាម្នាក់ហ្នឹងកឹបកេងប្រាក់តែញយ ហើយបងឯងស្អប់វាបំផុតនោះអី?

-ដោយហេតុវាឧស្សាហ៍កឹបកែងប្រាក់អង្គភាព ទើបខ្ញុំលើកកូនឱ្យវា ព្រោះប្រាក់ទាំងនោះ ពេលកឹបកេងបាន វាមុខជាប្រគល់ឱ្យកូនស្រីខ្ញុំទាំងអស់ប្រគល់ឱ្យកូនស្រីខ្ញុំ ដូចប្រគល់ឱ្យខ្ញុំ វិញដែរតើ ។

ប្តីអង្គុយលើកៅអីមើលការប្រកួតបាល់ទាត់ក្នុងទូរទស្សន៍យ៉ាងជក់ចិត្ត ។ ប្រពន្ធដាក់ជណ្តើរ ឡើងជូតពិតានក្បែរនោះ ស្រែកប្រាប់ប្តី ៖

-បងសម្លាញ់ ប្រសិនបើខ្ញុំភ្លាត់ជើងធ្លាក់ចុះក្រោម បងកុំភ្លេចឆ្លៀតពេលការប្រកួតសម្រាក ១៥នាទី បន្ទាប់ពីតង់ទីមួយនេះ ហៅឡានសាមុយមកដឹកខ្ញុំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ផងណា៎ ។

អ្នកជំងឺត្អូញត្អែរពីជំងឺរបស់ខ្លួនប្រាប់វេជ្ជបណ្ឌិត ៖

-ភ្នែកខ្ញុំធ្វើទុក្ខខ្លាំងណាស់ មើលរបស់ឆ្ងាយមិនឃើញទេ ។

-បើអ៊ីចឹងលោកសំឡឹងតាមដៃខ្ញុំចង្អុល ហើយឆ្លើយមកមើល ស្អីមូលៗនៅលើមេឃ?

-ព្រះអាទិត្យ!

-អាចមើលឃើញព្រះអាទិត្យប៉ុណ្ណឹងហើយ លោកចង់សំឡឹងឆ្ងាយដល់ណាទៀត?

បុរសម្នាក់ទើបតែបានក្រុមហ៊ុនធំមួយទទួលឱ្យចូលធ្វើការក្នុងនាម ជំនួយការប្រធាន ការិយាល័យគណនេយ្យ ។ ថ្ងៃធ្វើការដំបូង បុរសនោះទូរស័ព្ទទៅផ្នែកចុងភៅ តែច្រឡំលេខ បែរជាចូលទូរស័ព្ទលោកអគ្គនាយកក្រុមហ៊ុនទៅវិញ ៖

-រំបល់យក៍ ហៅយូរណាស់ហើយ ទើបតែលើកទូរស័ព្ទ ។ ឆុងកាហ្វេឱ្យខ្ញុំមួយកែវមក៍ លឿនឡើង!

-ច្រឡំលេខហើយ! លោកដឹងខ្លួនកំពុងនិយាយជាមួយអ្នកណាទេ?

-អត់ទេ!

-អគ្គនាយកក្រុមហ៊ុន! បុរសនោះស្លាំងមុខ តែប្រញាប់នឹកឃើញសួរវិញ ៖

-ចុះលោកដឹងខ្លួនកំពុងនិយាយជាមួយអ្នកណាទេ?

-អត់ទេ!

-ល្អណាស់ ដែលលោកមិនដឹង! ថាហើយ គេប្រញាប់បិទទូរស័ព្ទភ្លាម ។